0
Cart is empty

ប្រភេទអត្ថបទ

មន្តស្នេហ៍ទាំង៥របស់មនុស្សប្រុស ដែលអាចធ្វើឱ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍បានមួយរំពេច

មនុស្សប្រុសភាគច្រើន អាចនឹងយល់ថាខ្លួនពួកគេគឺជាមនុស្សប្រុស អញ្ចឹងហើយ គឺមិនងាយនឹងធ្វើឱ្យមនុស្សស្រី មកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេបានឡើយក៏ប៉ុន្តែវាមិនមែនជាការពិតទេ ព្រោះមនុស្សប្រុសក៏មានមន្តស្នេហ៍ពិសេសរបស់ខ្លួនដែលអាចធ្វើឱ្យស្រីៗជាច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៍៍បានដែរ។

Post by admin

21:00 - 28/12/2017

Comment

១. ការតុបតែងខ្លួន

រតុបតែងខ្លួនរបស់មនុស្សប្រុស វាក៏ជាផ្នែកមួយដ៏សំខាន់នៃភាពទាក់ទាញដ៏មានមន្តស្នេហ៍របស់មនុស្សប្រុស ទៅកាន់មនុស្សស្រីដែរ ព្រោះថាការតុបតែងខ្លួនឱ្យមានភាពស្រស់សង្ហា និងមើលទៅមានភាពសមសួនជាសុភាពបុរសពិតនោះ គឺវាបានឆក់យកបេះដូងមនុស្សស្រីជាច្រើន បានមួយរំពេច ដោយគ្រាន់តែបានឃើញភ្លាម។

២. ក្លិនខ្លួនក្រអូប

មនុស្សប្រុសភាគច្រើនមិនសូវបានដឹងទេថា ក្លិនខ្លួនវាក៏ជាអ្វីម្យ៉ាងដ៏សំខាន់មួយដែលជាមន្តស្នេហ៍ដ៏មានភាពទាក់ទាញជាខ្លាំង ទៅដល់មនុស្សស្រីឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ លើសពីនេះ បើទោះបីជាទើបតែជួបលើកទីមួយក៏ដោយក៏មនុស្សស្រីអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ក្នុងមួយរំពេចបានដែរ ដោយសារតែក្លិនខ្លួនដ៏ក្រអូប របស់មនុស្សប្រុស គឺជាមន្តស្នេហ៍ដ៏ទាក់ទាញ។

៣. ស្នាមញញឹម

មនុស្សប្រុសដែលរួសរាយរាក់ទាក់ និងតែងមានស្នាមញញឹម ភាគច្រើនតែងតែអាចឆក់យកបេះដូងមនុស្សស្រីបានយ៉ាងឆាប់រហ័ស ព្រោះថាភាពរួសរាយ និងស្នាមញញឹមរបស់មនុស្សប្រុស នៅពេលដែលបញ្ចេញមកម្តងៗ គឺវាពិតជាធ្វើឱ្យមនុស្សស្រីជាច្រើនដែលបាននៅជិត ងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លាំងណាស់ ដោយសារតែមនុស្សស្រីគ្រប់រូប​ តែងតែចង់នៅក្បែរមនុស្ស ដែលអាចធ្វើឱ្យពួកគេមានភាពរីករាយ និងមានស្នាមញញឹមបាន។

៤. ចំណេះដឹង

ចំណេះដឹងរបស់មនុស្សប្រុសគឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាក៏ជាមន្តស្នេហ៍ ដ៏ទាក់ទាញមួយរបស់មនុស្សប្រុសដែរ ម្យ៉ាងវិញទៀតចំណេះដឹងនេះ ក៏មិនបានសំដៅទៅលើកម្រិត នៃការសិក្សានៅសាលាដែរ តែវាជាចំណេះដឹងទូទៅ ដែលអាចយកមកប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃបាន ជាពិសេស ជាមនុស្សប្រុសដែលមានការយល់ដឹងរឿងច្រើននៅក្នុងសង្គម។

៥. អត្តចរិតល្អ

អត្តចរិតល្អរបស់មនុស្សប្រុសវាក៏ជាមន្តស្នេហ៍មួយ ដែលសំខាន់ខ្លាំងណាស់ដែរ ព្រោះថាអត្តចរិតដែលបង្ហាញចេញមកតាមរយៈការគោរព និងឱ្យតម្លៃលើមនុស្សជុំវិញខ្លួន និងជាមនុស្សប្រុស មិនចេះមានអំនួតនោះហើយទើបអាចធ្វើឱ្យមនុស្សស្រីងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បានមួយរំពេច បែបនេះហើយ បានជាអត្តចរិតល្អរបស់មនុស្សប្រុស វាជាមន្តស្នេហ៍មួយ ដែលអាចទាក់ទាញចិត្តមនុស្សស្រី ឱ្យមកចាប់អារម្មណ៍លើបាន៕